
សមត្ថកិច្ចព្រៃឈើចុះបង្ក្រាបសិប្បកម្មកែឆ្នៃឈើគ្មានច្បាប់អនុញាតិ និងចាប់ឃាត់រថយន្តពាក់ព័ន្ធដឹកជញ្ជូនឈើ ១គ្រឿង ក្នុងក្រុងសែនមនោរម្យ
ខេត្តមណ្ឌលគិរី ៖ មន្ត្រីជំនាញផ្នែកព្រៃឈើដែលដឹកនាំដោយព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះបង្ក្រាបទីតាំងសិប្បកម្មកែឆ្នៃឈើដែលគ្មានច្បាប់ អនុញាត។
សមត្ថកិច្ចបានឲ្យដឹងថា ហេតុការបង្ក្រាបសប្បកម្មកែឆ្នៃឈើគ្មានច្បាប់ ខាងលើនេះបានធ្វើឡើង កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញនេះ ដែលមានទីតាំងស្ថិតនៅចំណុចភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែន មនោរម្យ ខេត្តមណ្ឌលគិរី។
ប្រតិបត្តិការណ៍បង្ក្រាបសិប្បកម្មកែឆ្នៃឈើគ្មានច្បាប់ ខាងលើនេះ ដឹកនាំកម្លាំងចុះបង្ក្រាបដោយលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី បានចាប់ឃាត់ការធ្វើសន្និធិផលអនុផលព្រៃឈើ ដោយខុសច្បាប់ទាំងនោះ។
សតម្ថកិច្ចបានបញ្ជាក់បន្ថែមថា ចំណែករថយន្តម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2AC.6412 ដែលមានម្ចាស់ឈ្មោះ ប៊ូ ឃន ភេទស្រី ត្រូវបានឲ្យធ្វើកិច្ចសន្យាឈប់ដឹកជញ្ជូនឈើខុសច្បាប់ នេះត៏ទៅទៀត។
ពាក់ព័ន្ធ ឈើកែឆ្នៃរួច និងឈើឆៅទាំងនោះសមត្ថកិច្ចជំនាញផ្នែករដ្ឋបាលព្រៃឈើនៅមិនទាន់វាស់វែងអោយដឹងពីចំនួននៅឡើយ៕