
មេគណរាជធានីភ្នំពេញ និងរដ្ឋបាលរាជធានីភ្នំពេញ ប្រជុំបន្ទាន់ ទាក់ទិនរឿងយកសំណាកព្រះសង្ឃនៅតាមវត្តអារាមក្នុងភូមិសាស្ត្ររាជធានី ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងកំឡុងពេលនៃពិធីបុណ្យកាន់បិណ្ឌ ,ភ្ជុំបិណ្ឌ
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២១សម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះ ចតុម្មុខមង្គលរង្សី ព្រះមេគណរាជធានីភ្នំពេញ និងរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំបន្ទាន់ តាម ប្រព័ន្ធអនឡាញ (Zoom meeting) ស្ដីពីការយកសំណាកតាមវត្តអារាមក្នុងភូមិសាស្ត្ររាជធានី និងដាក់វិធានការការពារតាមវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងកំឡុងពេលនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាមួយវត្តមានមន្ត្រីសង្ឃសាលាគណ សាលាអនុគណ និងចៅអធិការគ្រប់បណ្តាវត្តក្នុងរាជធានីភ្នំពេញ ។
តាមរយៈសារសំឡេង សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២១ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យគណៈសង្ឃនាយក ដែលជាគណៈប្រតិបត្តិនៃការគ្រប់គ្រងសង្ឃ រួមនឹងក្រសួងធម្មការនិងសាសនា ធ្វើការពិនិត្យបន្ទាន់ ដោយគិតគូរលើវិធានការទាំងឡាយដែលរៀបចំដោយក្រសួងសុខាភិបាល ។
ប្រសិនបើយើងបន្ត អាចថា លទ្ធផលដែលយើងទទួលរយៈពេលកន្លងទៅនេះ គឺនិងមានការរីករាលដាលធ្ងន់ធ្ងរហួសពីការគិត ដែលយើងបានគិតនៅមុន ពេលបុណ្យភ្ជំបិណ្ឌ ព្រោះជាតំបន់ឆ្លង ព្រោះមនុស្សពីគ្រប់ទីកន្លែងចូល ទៅកាន់វត្តអារាម ស្របពេលដែលមានវត្តមាន វីរុស ដែលតា ចូលមកដល់ ។
សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា សភាពការណ៍នេះ គឺជាសភាពការណ៍គ្រោះអាសន្នមួយ ដ៏ធ្ងន់ធ្ងរ។ប្រមុរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវសូមឲ្យក្រសួងសុខាភិបាល ធ្វើការពិចារណា តើយើងគួរផ្អាកពិធីបុណ្យភ្ជុំបិណ្ឌ បានឬទេ ឬក៏កាត់បន្ថយតាមរបៀបណាមួយដែលអាចធ្វើទៅបាន ស្របពេលដែលបណ្តាវត្តអារាមនានា កំពុងផ្ទុះការឆ្លងរាលដាលជំងឺកូវីដ-១៩៕