អភិបាលខេត្ត​តាកែវ​ថា លោក​នឹង​បញ្ជារ​កម្លាំង​ឲ្យ​ចុះបង្ក្រាប សង្វៀនមាន់​ជល់ អតីត មេ ប៉េអឹម ២០១ នៅ​ឃុំ​កណ្តឹង​ស្រុក​បាទី​

ខេត្តតាកែវ : លោក ប៉ុល ម៉ុក ម្ចាស់​សង្វៀន​មាន់​ជល់ ដែល​ត្រូវ​គេ​ស្គាល់​ថា​អតីត​មេ​ប៉េអឹម​២០១ នោះ​ពេលនេះ​បាន​នឹង​កំពុងបើក​សង្វៀនមាន់​ជល់​លើដី និង​តាម​អន​ឡាញ កែន​ប្រជាពលរដ្ឋ នឹង​អ្នក​ភូមិ​ហនុមាន ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ មក​ចូល​លេង​យ៉ាង គរ​គ្រឹក ករ​គ្រេង ដោយ​គ្មាន​រំខាន​ដល់​សមត្ថកិច្ច​ស្រុក​បាទី ឡើយ​។​

​ជាក់ស្តែង នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែកញា​នេះ សង្វៀនមាន់​ជល់​ខាងលើនេះ ត្រូវបាន​គេ​ចូល​លេង​ល្បែងស៉ីសង​នៅ​ភូមិ​-​ឃុំ ខាង​នេះ​យ៉ាង​ជំហរ និង​មាន​មនុស្ស​មិន​ក្រោម​ពី​៥០​នាក់ នោះទេ​ដែល​កំពុងម្តុំ​គ្នា​ហូរកញ្ជ្រៀវ​លាន់​រំពង​។​

តាម ប្រភព ថា សង្វៀន​មាន់ តា ម៉ុក ដែល មាន ទីតាំង មិន ឆ្ងាយ ប៉ុន្មាន ខាង មុខ ប៉ុស្តិ៍ ប៉េអឹម ២០១ នោះ បាន បើក លេង ជា យូរ មក ហើយ យ៉ាង ក្ដៅគគុក គា​ក់ ដោយ មាន ទាំង ការចាក់ ភ្នាល់​មាន់ ជល់ ពី ក្រៅ ប្រទេស តាម ទូរទស្សន៍ និង មាន់ មែនទែន ។ ពលរដ្ឋ​ស្រុក​បាទី ខេត្តតាកែវ គេ ថា ថ្វីដ្បិតតែ សង្វៀន ប្រក់ ស័ង្កសី តែ មាន គ្រឹះ ធំៗ ណាស់ សម្រាប់ កាង ការពារ និង ផ្ដល់ លុយ បើ ទោះបីជា គេ មើលឃើញថា បាន បំពាន ធ្ងន់ធ្ងរ ទៅ លើ គោលការណ៍ សន្តិសុខ ភូមិ ឃុំ មាន សុវត្ថិភាព ក្ដី ។

យ៉ាងណាក៏ដោយ នៅ រសៀល ថ្ងៃ ទី ២៥ ខែ កញ្ញា ឆ្នាំ ២០២១ នេះ​លោក ម៉ាប់ និង​លោក អួ​យ ដែលជា​អ្នក​រត់ការ​លុយ​ឲ្យទៅ​សមត្ថកិច្ច​ស្រុក​បាទី ខេត្តតាកែវ ទាំងមូល​នោះ​បាន​បញ្ជាក់​អោយ BNN ប៉ុស្តិ៍​ញ៉ូវ ដឹងថា ពេល​នេះ​បច្ចុប្បន្ន​លោក ប៉ុល ម៉ុក់ បាន​ប្តូ​រូបភាព​ថ្មី គឺ​ឲ្យ​លោក​អួយ នឹង​រូបគេ​ជា​អ្នកដោះស្រាយ​លុយ​ឲ្យទៅ​សមត្ថកិច្ច​ម្តង តែ​ដី​ដែល​សាងសង់​បន​ល្បែង​ខុសច្បាប់ នេះ​ជា​របស់​លោក ប៉ុល ម៉ុក អតីត​មេ​ប៉េអឹម​២០១ ។​

​ពាក់ព័ន្ធ សង្វៀនមាន់​ជល់​ខាងលើនេះ​លោក សុខ សំណាង ស្នងការ​ខេត្ត​តា​កាវ អង្គភាព​យើង​មិនអាច​សុំ​ការ​បន្យល់​ពី​លោក​បាន​ទេ ។​

​បើទោះជា​ដូច​ច្នេះ​ក្តី ឯកឧត្តម អ៊ូច ភា អភិបាល​នៃ​គណ​អភិបាលខេត្ត​តាកែវ ថ្លែង​តាម​ប្រព័ន្ធ​(​តេ​លេក្រា​ម​)​បញ្ជាក់ នៅ​រៀលថ្ងៃ​ទី​២៥ កញា​នេះ​ថា លោក​”​ទទួលបាន​ដំណឹង​នេះហើយ​”​លោក​នឹង​បញ្ជា​កម្លាំង​ឲ្យ​ចុះ​ទៅ​បង្ក្រាប ព្រោះ​ការប្រម៉ូលម្តុំ​មនុស្ស​ឲ្យចូល​លេងល្បែង​ទាំងនេះ​ល្មើស​នឹង​បញ្ហា​សន្តិសុខ សុ​វត្ថ​ភាព​ទៅហើយ ករណីនេះ ថែមទាំង​ហ៊ាន​ប្រឆាំង និង​បំរាម​ក្រសួងសុខាភិបាល​ថែម​ទៀត​៕