
សមត្ថកិច្ចចុះបិទទីតាំងសង្វៀនមាន់ជល់តាមទូរទស្សន៍ អនឡាញ “មាន់ជល់លើដីមែនតែន” របស់លោក ប៉ុល ម៉ុក អតីតមេប៉េអឹម២០១ នៅឃុំកណ្តឹង ស្រុកបាទី
ថ្ងៃចេញផ្សាយៈ September 27, 2021
តាកែវ: សង្វៀនមាន់ជល់ អនឡាន លោក ប៉ុល ម៉ុក អតីត មេប៉េអឹម២០១ ស្ថិតនៅភូមិហនុមាន ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ នៅព្រឹកថ្ងៃទី២៧ កញា ២០២១នេះ សមត្ថកិច្ចនគរបាលខេត្តតាកែវ សហការជាមួយកម្លាំងនគរបាលស្រុកបាទី ចុះបិតទីតាំងបញ្ជល់មាន់តាមទូរទស្សន៍ អនឡាញ”ក្នុងប្រទេស និងក្រៅប្រទេស។
យ៉ាងណាក៏ដោយ លោក អួយ ដែលនៅគ្រប់គ្រងនៅទីតាំងល្បែងខាងលើនេះ បានបញ្ជាក់ឲ្យ BNN ប៉ុស្តិ៍ញ៉ូវ ដឹងថា សង្វៀនមាន់អនឡាញ របស់លោកជាអ្នកគ្រប់គ្រង(ប៉ុល ម៉ុក)នៅចំណុចខាងនេះ នៅព្រឹកថ្ងៃទី២៧ កញានេះ សមត្ថកិច្ចបានចុះមកបិត នោងធ្វើកិច្ចសន្យាបញ្ឈប់ឲ្យ បើកលេងត៏ទៅទៀត៕