បឹងកេត និង​ព្រះខ័ន​រាជ​ស្វាយរៀង បន្ត​ឈ្នះ ៣​ប្រកួត​ជាប់ៗ​គ្នា នៅ​ជើង​ទី​២ លី​គ​កំពូល​កម្ពុជា

ក្រុម​ការពារ​តំណែង​ជើងឯក​លី​គ​កំពូល​កម្ពុជា បឹងកេត បានឈ្នះ​ប្រកួត​ជាប់ៗ​គ្នា ក្រោយ​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​គីរីវង់​សុខ​សែន​ជ័យ ៣​ទល់​២ នា​កីឡដ្ឋាន​ខេត្តតាកែវ ខណ​:​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​ក៏​ឈ្នះ​៣​ប្រកួត ដូចគ្នា​ដែរ នៅ​សប្តាហ៍​ទី​១៦ ។

​ក្រុម​បឹងកេត បាន​យក​ឈ្នះ​៣​ប្រកួត​នៅ​ជើង​ទី​២​នេះ គឺ​ឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​វិសាខា ២​ទល់​៣ , ឈ្នះ​ក្រុម​ទ័ព ០​ទល់​១ និង​ប្រកួត​ទី​៣​ជើង​ទី​២ ឈ្នះ​ក្រុម​គីរីវង់ ២​ទល់​៣ ។ ខណ​:​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ក៏​ធ្វើ​បាន​ល្អ​ដូច​បឹងកេត​ដែរ ដោយ​ឈ្នះ​ភ្នំពេញ​ក្រោន ១​ទល់​០ , ឈ្នះ​ណាហ្គា​វើល​ដ៏ ១​ទល់​២ និង​ឈ្នះ​ទ័ព ១​ទល់​៣ ធ្វើ​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្ត​ស្វាយរៀង ឈរ​កំពូល​តារាង មាន​៣៤​ពិន្ទុ ឆ្លងកាត់​១៥​ប្រកួត ឈ្នះ​១១ ស្មើ​១ ចាញ់​៣ លេខ​២​ក្រុម​ភ្នំពេញ​ក្រោន មាន​៣៤​ពិន្ទុ​ដែរ ឯ​ក្រុម​បឹងកេត ឈរ​លេខ​៣ មាន​៣៣​ពិន្ទុ ឆ្លងកាត់​១៥​ប្រកួត​ដូចគ្នា ។

​ចំណែកឯ​លទ្ធផល​៤​គូ​ទៀត ក្រុម​អាស៊ី​អឺរ៉ុប ចាញ់​អគ្គីសនី​កម្ពុជា ២​ទល់​៣ , ណាហ្គា​វើល​ដ៏ ចាញ់ វិសាខា ០​ទល់​១ , ក្រុម​នគរបាល​ជាតិ ឈ្នះ​ព្រៃវែង ២​ទល់​០ , ក្រុម​ភ្នំពេញ​ក្រោន ឈ្នះ អង្គរ​ថា​យ​ហ្គឺ ៣​ទល់​០ ៕