
ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ថែ្លក្នុងពិធីជុំនូបជាមួយអ្នកសារព័ត៌មានថា ឲ្យអ្នកកាសែតជួយពិនិត្យនិងរាយការណ៍ ពាក់ព័ន្ធករណីរាន់យកដីរបស់រដ្ឋ
ខេត្តកំពត ៖ ឯកឧត្តម ជាវ តាយ អភិបាលនៃគណអភិបាលខេត្តកំពត នៅរសៀលថ្ងៃទី២៧ ខែកញា ឆ្នាំ២០២១នេះ បានផ្តើមកម្មវិធីជួបជុំអ្នកសារព័ត៌មាន ក្នុងស្រុកនៃខេត្តកំពត។
ក្នុងពិធីជំនូបអ្នកសារព័ត៌មាន នៅសាលាខេត្តកំពត ឯកឧត្តម ជាវ តាយ មានប្រសាសន៍ថា សុំឲ្យអ្នកកាសែតជួយជាភ្នែក ជាច្រមុះ ពាក់ព័ន្ធការកាប់រាន់យកដីដោយល្មើសច្បាប់ សូមរាយការណ៍មករដ្ឋបាលសាលាខេត្តជាបន្ទាន់ ដើម្បីឲ្យមន្ត្រីជំនាញចុះទៅត្រួតពិនិត្យ នឹងមានចំណាត់ការទៅតាមផ្លូវច្បាប់។
ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត ក៏បានកោតសរសើរដល់អ្នកសារព័ត៌មាន ក្នុងស្រុកនៃខេត្តកំពត ដែលបានខិតខំប្រឹងប្រែងផ្សព្វផ្សាយ ជួយដល់សង្គម បានមួយផ្នែកយ៉ាងធំ នាពេលបច្ចុប្បន្នភាព។
សូមជម្រាបថា អ្នកសារព័ត៌មាន ដែលបានចូលរួមក្នុងពិធីជុំនូបនៅថ្ងៃនេះមានចំនួន៥៦នាក់ ដែលបានចូលរួមក្នុងពិធីនេះ។