ស្ថានទូត​កម្ពុជា ប្រចាំ​ប្រទេស​មី​យ៉ាន់​ម៉ា សម្របសម្រួល និង​ជូន​ដំណើរ​ពលរដ្ឋ​ខ្មែរ​ចំនួន ៦៦ អង្គ​/​នាក់ ចាក​ចេញពី​ទីក្រុង​យ៉ាង​ហ្គូ​ន

​អន្តរជាតិ​: តាម​ជើងហោះហើរ 8M 401 មក​កាន់​កម្ពុជា ក្រុមការងារ​ស្ថានទូត​កម្ពុជា ប្រចាំ​ប្រទេស​មី​យ៉ាន់​ម៉ា​កំពុង​សម្របសម្រួល និង​ជូន​ដំណើរ​ពលរដ្ឋ​ខ្មែរ​ចំនួន ៦៦ នាក់ ក្នុងនោះ​មាន​ព្រះសង្ឃ ១៤ អង្គ និង​ដូនជី ១ រូប ដែល​នឹង​ត្រូវ​ចាក​ចេញពី​ទីក្រុង​យ៉ាង​ហ្គូ​ន តាម​ជើងហោះហើរ 8M 401 នៅវេលា​ម៉ោង ១០:០០ នាទី​ព្រឹក ហើយ​នឹង​ទៅ​ដល់​កម្ពុជា​នៅ​ម៉ោង ១២:៣០ នាទី ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២១ នេះ រយៈពេល​ធ្វើ​ដំណើរ ២ ម៉ោង​។​

​ស្ថានទូត​ក៏​បាន​ជួយ​ស្នើសុំ​ខាង​យន្តហោះ​ជួយ​លើកលែង​អីវ៉ាន់​ជាង ៣០០ គី​ឡូ របស់​ព្រះសង្ឃ ដើម្បី​នាំយក​សៀវភៅធម៌​មួួន​ចំនួន​ត្រឡប់​ទៅ​ផ្សព្វផ្សា​យ​នៅ​ប្រទេស​ខ្មែរ ផងដែរ​។​

​នេះ​ជា​ជើងហោះហើរ​លើក​ទី​៧ ដែល​សហការ​រៀបចំ​ដោយ​កម្ពុជា និង​មី​យ៉ាន់​ម៉ា គិត​ចាប់តាំងពី​ការ​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​-១៩ ដើម្បី​សម្របសម្រួល​ដល់​ការធ្វើ​មាតុភូមិ​និវត្តន៍​របស់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​។​