អ្នក​មាន​វិជ្ជ​មានកូ​វីដ​-១៩​ម្នាក់ បាន​រត់ចេញ​ពី​មណ្ឌល​ព្យាបាល​ជំងឺ ពេល​នេះ​អាជ្ញាធរ​ប្រើ​វិធានការ​ក្តៅប្រកាស​ឲ្យចូល​ខ្លួន​ជា​បន្ទាន់​

​ឧត្តមានជ័យ​ ៖ រដ្ឋបាល​ខេត្ត​ឧត្តរមានជ័យ មាន​កិត្តិយស​សូម​ជម្រាប​ជូន​សាធារណជន និង​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ឧត្តរមានជ័យ​ឲ្យបាន​ជ្រាបថា ក្នុង​ចន្លោះ​ពេល​កំពុង​មាន​ធ្លាក់​ភ្លៀង​រលឹម​នា​វេលាយប់ ថ្ងៃទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២១ មាន​ករណី​អ្នកជំងឺ​កូវី​ដ​-១៩ ចំនួន​០១​នាក់ ឈ្មោះ ព្រំ សុធារិទ្ធ ភេទ​ប្រុស អាយុ ៤៩​ឆ្នាំ រស់នៅ​ភូមិ​អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ បាន​លួច​រត់ចេញ​ពី​មណ្ឌល​ព្យាបាល​ផ្លុង ស្ថិតនៅ​ភូមិ​ថ្លុង សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ ដែល​បុគ្គល​ខាងលើ​ត្រូវបាន​ធ្វើតេស្ត​រកឃើញ​វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩ នៅ​ថ្ងៃ​ទី ០៤ ខែ​កញ្ញា ឆ្នាំ​២០២១ និង​ត្រូវបាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​ព្យាបាល​ផ្អុង ។​

​រហូតមកដល់​ពេលនេះ កម្លាំង​សមត្ថកិច្ច​បាន​នឹង​កំពុង​ស្វែងរក​បុគ្គល​វិជ្ជមាន​ន​កូវី​ដ​-១៩ ខាងលើ​ដើម្បី​មក​ព្យាបាល​បន្ត ជៀសវាង​ការចម្លង​មេ​រោគកូ​វីដ​-១៩ ទៅ​ក្នុង​សហគមន៍​។​

​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណ​ជន និង​បងប្អូន​ប្រជាពលរដ្ឋ​ជ្រាប​ជា​ព័ត៌មាន និង ក្នុងករណី​មាន​ព័ត៌មាន​ពី​បុគ្គល​ខាងលើ សូម​ផ្តល់​ដំណឹង​ជាបន្ទាន់​តាមរយៈ​លេខ​ទូរស័ព្ទ ០៩៧ ៩៤៦ ៦៦៦៣, ០៩៧ ៩៨២ ២២៨៤ ឬ​ក្នុង​ករណី​សាមីខ្លួន​ទទួលបាន​សេចក្តីប្រកាស​ព័ត៌មាន​នេះ សូម​ចូលខ្លួន​មក​ព្យាបាល​ជំងឺ ជាបន្ទាន់​ជៀសវាង​បង្ក​ភាព​ប្រឈម​ធ្ងន់ធ្ងរ​ដល់​សុខភាព​ផ្ទាល់ខ្លួន និង​អាច​ចម្លង​មេរោគ​ដល់​អ្នក​ដ៏​ទៃ​៕