​ឪពុកចុង ក្រោយ​ពី​បង្ខំ​រំលោភ​កូនចុង​អាយុ ១២​ឆ្នាំ បាន​សម្រេច​ជាប់​ខ្នោះ​បាត់​

ខេត្ត​រតនគិរី​: កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កូន​មុំ បាន​ឃាត់ខ្លួន​បុរស​ជា​ឪពុកចុង​ម្នាក់ ពាក់ព័ន្ធ​ករណី​រំលោភ​សេ​ពស​ន្ទ​វៈ​លើ​កូនស្រី​ចុង ហេតុការណ៍​ឃាត់ខ្លួន​នេះ​បាន​ធ្វើឡើង នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២១​នេះ ស្ថិត​នៅ​ចំណុច​ភូមិ​១ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ខេត្ត​រតនគិរី​។

​តាម​របាយការណ៍​នគ​របាល​ស្រុក​កូន​មុំ​បានបញ្ជាក់​ថា ជនសង្ស័យ​ជា​ឪពុកចុង​រូប​នេះ​មានឈ្មោះ ប៊ុន គ្រី ហៅ​គុណ អាយុ​៦០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​១ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មំំ ខេត្ត​រតនគិរី ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​រំលោភ​សេព​សន្ទវៈ​លើ​កូនស្រី​ចុង​របស់​ខ្លួ​ន​។​

​ពាក់ព័ន្ធ​ករណី​ឃាត់ខ្លួន​បុរស​ចំណាស់​រូបនេះ បាន​ធ្វើឡើង​បន្ទាប់​ពី​គ្រួសារ សាច់ញាតិ​ជនរងគ្រោះ​បាន​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាល​ស្រុក​កូន​មុំ នៅវេលា​ម៉ោង​៦,៣០​នាទី ព្រឹក​ថ្ងៃ​ទី​២៩ កញ្ញា​នេះ ។​

​ជនរងគ្រោះ​មានឈ្មោះ គ​.​ស​.​ធ អាយុ​១២​ឆ្នាំ ជា​សិស្ស មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

​របាយការណ៍​បាន​បញ្ជាក់ទៀតថា ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ ត្រូវបាន​ធ្វើឡើង​តាម​បណ្ដឹង​ជនរងគ្រោះ​បាន​រៀបរាប់​ថា អំឡុង​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០២១ ពេល​ថ្ងៃ​ត្រង់​នៅលើ​ផ្ទះ​របស់​ខ្លួនឯង ជនសង្ស័យ​បាន​ចាប់រំលោភ​សេ​ពស​ន្ទ​វៈ ០១​លើក​បាន​សម្រេច ដល់​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០២១ វេលា​ម៉ោង​១៣,០០​នាទី ជនសង្ស័យ​ក៍​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​សេព​ស​ន្ទ វៈ ០១​លេីក​ទៀត តែ​មិនបាន​សម្រេច​ដោយ​ជនរងគ្រោះ​បាន​រើបម្រះ​រួចខ្លួន ហើយ​បាន​រត់ទៅរក​ម្ដាយ​របស់​ខ្លួន រហូត​ដល់​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២១​នេះ ទើប​ម្ដាយ​ក្មេងរងគ្រោះ​មក​ដាក់​ពាក្យបណ្ដឹង​ដល់​សមត្ថកិច្ច​ឲ្យជួយ​រក​យុត្តិធម៌​។​

​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ស្រុក​កូន​មុំ​ធ្វើការ​ឃាត់ខ្លួន ដើម្បី​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កូន​មុំ និង​កសាង​សំណុំរឿង រួច​បញ្ជូន​ខ្លួន​ទៅ​តុលាការខេត្ត តាម​នីតិវិធី​៕