អ្នកសារព័ត៌មាន​០៨​នាក់ ត្រូវបាន​ដោះ​លែងឲ្យ​មាន​សេរីភាព​វិញ​ហើយ បន្ទាប់​ពី​ឯកឧត្តម ម៉េង សុភ័ណ ដឹកនាំ​ក្រុម​ការងារ ទៅ​រក​ដំណោះស្រាយ​

​ខេត្ត​ព្រះវិហារ​: កាលពី​ព្រឹក​ថ្ងៃទី​៤ ខែ មិថុនា ឆ្នាំ​២០២១ លោក គឹម សំលេង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តព្រះវិហារ បាន​ដឹកនាំ​កម្លាំង​ជំនាញ ចុះ​ធ្វើ​ការឃាត់ខ្លួន​មុខសញ្ញា​អ្នក​សាពត័​មានចំនួន​៨​នាក់ ពាក់ព័ន្ធ​បទ​កំហែង​យក ពី​ឈ្មោះ ហ៊ឹម ឆេង​ហ៊ាន មេការ​ដេប៉ូ​ឈើ ស្ថិត​នៅ​ចំណុច​អូរ​ទីទុយ ភូមិ​ក្រាំង​ដូង ឃុំ​ព្រះ​ឃ្លាំង ស្រុក​ត្បែង​មាន​ជយ័​ខេត្តព្រះវិហារ ។ មូលហេតុ​ឃាត់ខ្លួន​ក្រុម​អ្នក​សា​ព័ត៌មាន​ទាំង​ខាង​លើ គឺ​បន្ទាប់ពី​មាន​បណ្តឹង​ពី​ឈ្មោះ ហ៊ីម ឆេង​ហ៊ាន មេការ​ដេប៉ូ​ឈើ បាន​ប្តឹង​ថា ក្រុមអ្នកកាសែត​ទាំង ៨​នាក់​ជម្រិត​ទា​លុយ​ខ្លួន​ក្នុង​ម្នាក់​ចំនួន​១០០$ ហើយ​ឈ្មោះ ហ៊ឹម ឆេង​ហ៊ាន សុខចិត្ត​ផ្តល់​សោហ៊ុយ​តាម​មនោសញ្ចេតនា​ក្នុង​ម្នាក់​៥០$ តែ​ក្រុម​អ្នកកាសែត​មិន​ព្រម រហូត​ឈានដល់​ប្តឹង​អ្នកកាសែត​ទៅ​សមត្ថកិច្ច​ដើម្បី​ឃាត់ខ្លួន ។​

​ក្រោយពេល​កើតហេតុ ដោយ​ក្រុម​ក្រុមគ្រួសារ​របស់ អ្នកសារព័ត៌មាន​០៨​នាក់ ស្នើសុំ​ឲ្យជួយ​អន្តរាគម៍​ក្នុង​ករណី​ចាប់​ឃាត់ខ្លួ​ន​អ្នកសារព័ត៌មាន​០៨​នាក់ ពីបទ កំហែង​យក ដើម្បី​ឲ្យមាន​សេរីភាព​ឡើងវិញ​។ បន្ទាប់ពី​មាន​ការស្នើសុំ ឯកឧត្តម ម៉េង សុភ័ណ អគ្គនាយក​ទូរទស្សន៍ MSJ TV និង​ជា​ប្រធាន​សមាគមន៍​អេ​ឡិ​ច​ត្រនិច AEMSJ បាន​ដឹកនាំ​អ្នកសារព័ត៌មាន​ជាច្រើន​អង្គភាព ទៅកាន់​ខេត្ត​ព្រះវិហារ ដើម្បី​ដាក់​សំណើរ​ស្នើសុំ​ទៅ​ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត និង ឯកឧត្ដម ព្រះរាជអាជ្ញារង និង ឯកឧត្ដម ព្រះរាជអាជ្ញា ព្រម​ទាំង​ចៅក្រម ខេត្ត​ព្រះវិហារ ជួយ​ធ្វើ​ការសម្របសម្រួល ធ្វើការ​ដោះលែង​អ្នកសារព័ត៌មាន ចំនួន​០៨​នាក់ ដែល​រង​ការចោទប្រកាន់​ពីបទ​: “​កំហែង​យកលុយ ” ពី​ដេប៉ូ​ឈើ​ខាងលើ រហូតមក​ដល់​រសៀល​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២១​នេះ​អ្នកសារព័ត៌មាន​០៨​នាក់ ត្រូវបាន​ដោះ​លែងឲ្យ​មាន​សេរីភាព​វិញ មាន​ជា ៖

​ទី​១- ឈ្មោះ គឹម ហ៊ាន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​សា​ព័ត៌មាន
​ទី​២ ឈ្មោះ វង និមល់ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ម​យខ​របរ​អ្នក​សា​ពត័​
ទី​៣- ឈ្មោះ ជា សាម៉ុន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​អ្នក​សា​ព័ត៌មាន
​ទី​៤- ឈ្មោះ គឹម ហុង ភេទ​ប្រុស អាយុ​40​ឆ្នាំ មុខរបរ​អ្នក​សា​ព័ត៌មាន
​ទី​៥- ឈ្មោះ រឿន ឆុន ភេទ​ប្រុស អាយុ​40​ឆ្នាំ មុខរបរ​អ្នក​សា​ព័ត៌មាន ។
​ទី​៦- ឈ្មោះ សឿង សុ​ភី ភេទ​ស្រី អាយុ ៤២​ឆ្នាំ មុខរបរ​អ្នក​សា​ព័ត៌មាន
​ទី​៧- ឈ្មោះ សំ សារឿ​ន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ​អ្នសា​ព័ត៌មាន ។
​ទី​៨- ឈ្មោះ ឆាយ លា​វ ភេទ​ស្រី អាយុ​៥១​ឆ្នាំ មុខរបរ​អ្នក​សា​ព័ត៌មាន ។​

​តប​តាម​ស្នើ​សុំ​របស់ ឯកឧត្តម ម៉េង សុភ័ណ អគ្គនាយក​ទូរទស្សន៍ MSJ TV ដោយ​មាន​ការយកចិត្ត​ទុកដាក់ និង មាន​ការសម្របសម្រួល​ពី ឯកឧត្តម ខៀវ កញា​រិទ្ធ រដ្ឋមន្ត្រី​ក្រសួងពត៌មាន ដែល​យកចិត្តទុកដាក់​ចំពោះ​អ្នកសារព័ត៌មាន ក្នុងនោះ​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ពត៌មាន​ចាត់តាំង ឯកឧត្តម សុខ ប្រសិទ្ធ រដ្ឋលេខាធិការ និង​ឯកឧត្តម លី វ៉ា​នើ​ហុង ប្រតិភូ​រាជរដ្ឋាភិបាល និង​ជា​អគ្គនាយកដ្ឋាន​រដ្ឋបាល​និង ហិរញ្ញវត្ថុ​នៃ​ក្រសួង​ព័ត៌មាន រៀបចំ​មេធាវី​២​រូប ក្នុង​ការសម្របសម្រួល និង​ការពារ​ក្ដី​ជូន​អ្នកសារព័ត៌មាន ព្រមទាំង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​

​ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល​នៃ​គណៈ​ខេត្តព្រះវិហារ ឯកឧត្តម អ៊ុង វុទ្ធី អភិបាលរង​ខេត្ត​ព្រះវិហារ ឯកឧត្ត យុទ្ធ ពន្លឺ ប្រធាន​សាលាដំបូង​ខេត្ត​ព្រះវិហារ ឯកឧត្តម ធី សុវណ្ណ​ថាល់ ព្រះរាជអាជ្ញា​ខេត្តព្រះវិហារ លោក គឹម សំឡេង ព្រះរាជអាជ្ញារង​ខេត្ត​ព្រះវិហារ លោកវុ​ធ សា​វី ព្រះរាជអាជ្ញារង​ខេត្ត​ព្រះវិហារ និង លោកជំទាវ ហែម សុគន្ធ​ពិសី ប្រធាន​មន្ទីរ​ព័ត៌មាន ព្រមទាំង លោក យន់ មុន្នី ប្រធាន​ពន្ធនាគារ​ខេត្ត ព្រះវិហារ ដែល​បាន​ជួយ​សម្របសម្រួល ដោះលែង អ្នកសារព័ត៌មាន​ទាំង​៨​នាក់ ឲ្យមាន​សេរីភាព​ឡើងវិញ ។ និង​ជា​ពិសេស​អ្នកសារព័ត៌មាន​ទាំង​៨​រូប សូម​ថ្លែង​អំណរ​អរគុណ​ចំពោះ​លោក​ជំទាវ ហែម សុគន្ធ​ពិសី ប្រធាន​មន្ទីរ​ព័ត៌មាន បាន​ឧបត្ថម​នូវ​ថវិការ​១​ចំនួន​ដល់​ក្រុម​អ្នកសារព័ត៌មាន​ទាំង​៨​រូប ដើម្បី​ហូបបាយ និង​ជា​សា​ហុយ​សំរាប់​ធ្វើដំណើរ​មក​ផ្ទះ​វិញ​។​