
បទល្មើសព្រៃឈើឆ្លងដែនខុសច្បាប់ត្រូវបានបង្ហូចេញទៅប្រទេសវៀតណាមយ៉ាងរលូនជារៀងរាល់យប់នៅចំណុចប៉ុស្តិ៍នគរបាលការពារព្រំដែនគោក(ឡុំ)
ខេត្តរតនគិរី៖ បើទោះជាមានការទប់ស្កាត់ពីរាជរដ្ឋាភិបាលយ៉ាងម៉ឺងម៉ាត់យ៉ាងណាក៍ដោយ បទល្មើសព្រៃឈើនៅតែបង្ហូចេញទៅលក់នៅវៀតណាមតាមច្រករបៀងចំណុចប៉ុស្តិ៍នគរបាលការពារព្រំដែនដែនគោក,ប៉ុស្តិ៍ឡុំ ចំណុះឲ្យវរការពារព្រំដែនគោក623 ស្រុកអូរយ៉ាដាវខេត្តរតនគិរី ត្រូវបានគេឃើញមានការដឹកជញ្ជូនឈើយ៉ាងគគ្រឹកគគ្រេងឆ្លងដែនទៅលក់ឲ្យវៀតណាម ជារៀងរាល់យប់។
ក្រុមអ្នកភូមិឡុំបានឲ្យដឹងថា លោក…. បញ្ញា មេប៉ុស្តិ៍នគរបាលការពារព្រំដែនគោក(ឡុំ) បានលួចបើកឲ្យម៉ូតូដឹកឈើជញ្ជូនឈើខុសច្បាប់ទៅលក់នៅប្រទេសវៀតណាម ជារៀងរាប់ ចាប់ពីម៉ោង០៦ល្ងាច រហូតដល់ម៉ោង៥,៣០នាទី ជិតភ្លឺ។ ជាក់ស្តែង កាលពីវេលាម៉ោង០៨,១២នាទី ០៦វិនាទី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញនេះ ត្រូវបានគេឃើញម៉ូតូដឹកឈើទាំងខ្សែរៗ នៅចំណុចក្បែប៉ុស្តិ៍នគរបាលការពារព្រំដែនគោក,ឡុំ ។ ខណះពេលនោះត្រូវបានគេឃើញមានម៉ូតូដឹកឈើជាច្រើនគ្រឿង បាននាំគ្នាសម្រុកដឹកជញ្ជូនឈើទៅគម្រោលសំដៅទៅច្រករបៀងទៅប្រទេសវៀតណាមទាំងយប់។
ពាក់ព័ន្ធករណី សមកម្មភាពជញ្ជូនឈើជារៀងរាល់យប់ដោយគ្មានការទប់ស្កាត់ ពីសំណាក់លោក បញ្ញា មេប៉ុស្តិ៍បែបនេះ ត្រូវគេដាក់ការសង្ស័យថាលោក បញ្ញា ជាអ្នកកាងបទល្មើសព្រៃឈើ នាំឈើឆ្លងដែនដោយខុសច្បាប់។
អ្នកភូមិបានឲ្យដឹងថា ការដឹកជញ្ជូនឈើឆ្លងដែនទៅលក់នៅប្រទេសវៀតណាមជារៀងរាល់យប់នេះ ក្រុមម៉ូតូដឹកឈើទាំងអស់ ពេលគិតទូទាត់លុយឈើពីជនជាតិវៀតណាមរួច ជនជាតិវៀតណាមទាំងនេះ បានកាត់លុយពីពួកគាត់ក្នុងមួយម៉ូតូចំនួន១៥000៛ រហូតដល់ទៅ១៨000៛ ទុកសម្រាប់បង់ជូនទៅលោកមេប៉ុស្តិ៍ប៉ូលិស និង ទាហាន។
លើសពីនេះ ពួកគាត់ត្រូវបង់លុយម៉ូតូឈើឲ្យទៅប៉ូលិសប៉ុស្តិ៍ផ្សេងទៀត តាមកំរិតឈើគិប ឬឈើដុំ។ សូមបញ្ជាក់ថា ឈើដែលដឹកកាលពីព្រលប់ថ្ងៃទី១៥ ឧសភា យប់មិញនេះជាភេទឈើ (ពពូលថ្ម)ប្រភេទឈើមូលដែលមានមុខកាត់ចាប់ពី២៥ ដល់៣០ ប្រវែង២,៦០ម៉ែត្រ។
ទាក់ទិននឹងការដឹកជញ្ជូនបទល្មើសព្រៃឈើឆ្លងដែនទៅប្រទេសវៀតណាមដោយខុសច្បាប់នេះ ភ្លាមៗនៅយប់ថ្ងៃទី១៤ ឧសភានេះ យើងមិនអាចសុំការបំភ្លឺ ពីលោក…បញ្ញា មេប៉ុស្តិ៍ឡុំ បានទេ ព្រោះប្រព័ន្ធទូរស័ព្ទរបស់លោកពុំអាចទាក់ទងបាន។
ចំណែកលោក សុខ មីន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ នៅព្រឹកថ្ងៃទី១៥ ឧសភា ២០២៣នេះ លោកបានបញ្ជាក់តាមទូរស័ព្ទអោយដឹងថា ករណីបទល្មើសព្រៃភូមិឡុំ និងភូមិតេន,ភូមិដរ ឃុំប៉ក់តូច ស្រុកអូរយ៉ាដាវនេះ លោកទើបតែចុះបង្ក្រាបថ្មីៗសោះ មន្ត្រីកន្ទុយខ្វៀនទាំងនោះនៅតែប្រព្រឹតខុសដ៍ដែលៗ។
លោកថា លោកនិងបញ្ជាកម្លាំងអាវុធហត្ថស្រុកអូរយ៉ាដាវ ឲ្យចុះស៊ើបស្រាវជ្រាវនិងចុះបង្ក្រាបបទល្មើសព្រៃឈើចំណុចភូមិឡុំ និងភូមិដរ ទាំងនេះអោយដូចភ្លៀងរលឹម ឱ្យខានតែបាន!៕