រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​កម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បើក​កិច្ចប្រជុំ​កំពូល​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ី និង​កិច្ចប្រជុំ​កំពូល AMS 2023 លើក​ទី​១៨ នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី​

​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​កម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បើក​កិច្ចប្រជុំ​កំពូល​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ី និង​កិច្ចប្រជុំ​កំពូល AMS 2023 លើក​ទី​១៨ នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី​

​នា​ព្រឹក​ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​២០២៣ នៅ​សណ្ឋាគារ Grand Hayatt កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី ឯកឧត្ដម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ បាន​អញ្ជើញ​អម​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ចូលរួម​ពិធី​បើក​កិច្ចប្រជុំ​កំពូល​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ី ក្រោម​អធិបតីភាព​ឯកឧត្ដម​  K.H. Ma’ruf Amin អនុ​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី​។

​កិច្ចប្រជុំ​កំពូល AMS 2023 លើក​ទី​១៨ នេះ​ត្រូវបាន​រៀបចំឡើង​ក្រោម​ប្រធានបទ​“​ប្រព័ន្ធ​ផ្សព្វផ្សាយ​លើកកម្ពស់​និរន្តរភាព​សេដ្ឋកិច្ច​” ដែល​ត្រូវបាន​ចូលរួម​ដោយ​អ្នកបង្កើត​គោលនយោបាយ អ្នកវិភាគ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អ្នកពាក់ព័ន្ធ​ផ្សេង​ទៀត​ផង​ដែរ​មក​ពី​ក្នុង​និង​ក្រៅ​អាស៊ី​ប៉ាស៊ីហ្វិក​៕​