
ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វក្រពើម្នាក់ នៅក្រុងសៀមរាប រអឹលជើងធ្លាក់ចូលក្នុងអាងក្រពើត្រូវបានក្រពើខាំស្លាប់យ៉ាងអាណោចអាធម៌
ខេត្តសៀមរាប៖ ម្ចាស់កសិដ្ឋាន ចិញ្ចឹមសត្វក្រពើ ស្ថិតភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប កាលពីវេលាម៉ោង៥កន្លះព្រឹកថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ២០២៣នេះ ត្រូវបានសត្វក្រពើរបស់ខ្លួនត្របាក់ហែកស៊ី គួរឲ្យរន្ទត់យ៉ាងខ្លាំង។
តាមសេចក្ដីរាយការណ៍ថា លោក លួន ណាំ បានដើរក្បែរអាងក្រពើ ចៃដន្យរអិលធ្លាក់ចូលទៅក្នុងអាងសត្វក្រពើនេះ ក៏ត្រូវបានក្រពើរបស់គាត់ត្របាក់ហែកស៊ីតែម្ដង។
ខណៈពេលនោះ ដោយសារតែអ្នកផ្ទះរបស់គាត់មិនបានចាប់អារម្មណ៍ថា គាត់បានធ្លាក់ចូលក្នុងអាងក្រពើខាងលើនេះ ក៍ក្រពើចាប់ផ្តើមហែកម្ចាស់វាស៊ី គ្រានោះលោកក៍បានដាច់ខ្យល់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ក្រោយពេលបានឃើញសព ជនរងគ្រោះដែលជាម្ចាស់សត្វក្រពើក្នុងអាងក្រពើនោះ គឺបានហួសពេលអស់ទៅហើយ មនុស្សក៍ត្រូវបានក្រពើហែកស៊ី។
បន្ទាប់ពីកើតហេតុសាច់ញាត្តិ ក៍បានយកជនរងគ្រោះមកធ្វើបុណ្យតាមប្រពៃណីរ៕