
ពិព័រណ៍ស្នាដៃសិស្សក្នុងកម្មវិធីទិវាជួបឪពុកម្ដាយប្រចាំឆ្នាំ២០២៣ នៃសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រែកលៀប
នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ នៅសាលប្រជុំវិទ្យាល័យ ព្រែកលៀប បានរៀបចំកម្មវិធីទិវាជួបឪពុកម្តាយ និងបានរៀបចំពិព័រណ៍ស្នាដៃសិស្សប្រចាំឆ្នាំ២០២៣។
នៅក្នុងពិធីនេះផងដែរក៏មានការអញ្ជើញចូលរួមជាធិបតីភាព ឯកឧត្តម វង ភារុណ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាក្រុមប្រឹក្សាភិបាលថ្នាក់ជាតិនៃសាលាជំនាន់ថ្មី នាយកសាលាវិទ្យាល័យព្រែកលៀប គណៈគ្រប់គ្រង់សាលា លោកគ្រូអ្នកគ្រូ ព្រមទាំងអាណាព្យាបាលសិស្សផងដែរ ។
នៅក្នុងពិធីនេះបង្កើតឡើងក្នុងគោលបំណងចង់អោយអាណាព្យាបាលសិស្សបានយល់ដឹងបន្ថែមទៅលើសិស្សដែលត្រូវជាកូនដែលកំពុងសិក្សា។ ជាមួយគ្នានេះដែរ ឪពុកម្តាយ អ្នកអាណាព្យាបាលសិស្សបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមគាំទ្រដល់កម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យ ព្រែកលៀបឱ្យមាននិរន្តរភាពជាពិសេសបានរួមចំណែកចូលរួមថវិការភាគទានស្ម័គ្រចិត្ត។
ជាមួយគ្នានេះដែរវិទ្យាល័យ ព្រែកលៀប ក៏បានរៀបចំពិព័រណ៌ស្នាដៃសិស្សផងដែរគឺចង់បង្ហាញដល់មាតាបិតា អាណាព្យាបាលរបស់សិស្ស និងសហគមន៍ឲ្យឃើញពីសមត្ថភាព លទ្ធភាព និងការស្រាវជ្រាវដែលសិស្សបានរៀនសូត្រក្នុងរយៈពេលមួយឆ្នាំ។ អ្វីដែលបានដាក់តាំងបង្ហាញគឺរំលេចចេញនូវមេរៀនដែលពួកគាត់បានរៀន ស្រាវជ្រាវ និងយកមកកែច្នៃឲ្យក្លាយជាស្នាដៃប្រចាំឆ្នាំរបស់ពួកគាត់គឺបង្ហាញទៅមាតាបិតា អាណាព្យាបាលឲ្យឃើញថា ពួកគាត់កំពុងទទួលបាននូវអ្វីដែលពួកគាត់បានរៀន៕