
ឯកឧត្តម លី វណ្ណហុង និងឯកឧត្តមបណ្ឌិត ម៉េង សុភ័ណ្ឌ បានដឹកនាំក្រុមការងារគណបក្សប្រជាជនចុះសួរសុខទុកប្រជាពលរដ្ឋនៅភូមិអង្គរជ័យលើឃុំមហាខ្ញូង
ខេត្តកំពង់ចាម៖ ឯកឧត្តម លី វណ្ណហុង និងឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ ទីប្រឹក្សា សម្តេចក្រឡាហោម ស ខេង ប្រធានសមាគម អេឡិចត្រូនិច អេអីអឹមអេសជេ (AEMSJ) នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារសមាជិកបក្សពង្រឹងភូមិអង្គជ័យលើ ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម។
ពាក់ព័ន្ធការចុះពង្រឹងបក្ស នៅភូមិអង្គជ័យលើឃុំមហាខ្ញូង នេះដែរ ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ ក៍បានយកប័ណ្ណសមាជិកបក្ស ប្រជាជនកម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋ ក្នុងភូមិអង្គជ័យលើ ក្នុងនោះមានអាវយឺត និងមួកមួយចំនួនទៀត។
ក្នុងពិធីសំណេះសំណាល់ជាមួយប្រជាពលរដ្ឋភូមិអង្គជ័យលើ ឯកឧត្តម ម៉េង សុភ័ណ្ណ តបតាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិអង្គជ័យលើឃុំមហាខ្ញូង ជាមួយគ្នានោះឯកឧត្តមក៍បានយល់ព្រមគំរោងជួសជុលផ្លូវលំមួយខ្សែរជូនអ្នកភូមិអង្គជ័យលើ ក្នុងឃុំមហាខ្ញូងយើងនេះ។
នៅក្នុងវត្តមានចុះពង្រឹងរួមមាន៖
1/ឯកឧត្តម លី វណ្ណហុង និងសមាជិកបក្សប្រជាជន នៃក្រសួង ព័ត៌មាន។
2/ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានសមាគមន៍ “អេឡេចត្រូនិត អេអីអឹមអេសជេ” AEMSj និងមានការចូលរួមពីសមាជិក សមាគមន៍ អឹមអេសជេ ចំនួន២៣នាក់ បន្ថែមទៀត។
បន្ទាប់ពីឯកឧត្តម ម៉េង សុភ័ណ្ឌ បានសំណេះសំណាលជាមួយប្រជាពករដ្ឋ នៅភូមិអង្គជ័យលើ ពលរដ្ឋក្នុងភូមិអង្គជ័យលើឃុំមហាខ្ញូង បានសាទរ ចំពោះឯកឧត្តមប្រធាន ដែលបានចូលរួមបំរើការងារគណបក្សប្រជនកម្ពុជា ជូនប្រជាពលរដ្ឋក្នុងភូមិអង្អជ័យលើ ឃុំមហាខ្ញូង ស្រុកកោះសូទិនយើងនេះ។
មុននឹងបញ្ជប់ពិធីសំណេះសំណាល ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ណ ក៏បានជូនពរដល់បងប្អូនប្រជាពលរដ្ឋ នៅភូមិអង្គជ័យលើឃុំមហាខ្ញូងជួបតែសេចក្តីសុខប្រកបដោយពុទ្ធពរ និងពរទាំង៥ប្រការគឺ អាយុវណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕