ឃាត់ខ្លួន​ស្ត្រី​ម្នាក់ បើក​ល្បែងស៊ីសង​ចាក់​ភ្នាល់​លុយ​ឡូតូ​តាម​ប្រព័ន្ធ​អន​ឡាញ​

ភ្នំពេញ​៖ សមត្ថកិច្ច​បានឲ្យដឹងថា កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​១៤ និង​៣០​នាទី ថ្ងៃទី​២៣ ខែមិថុនា ឆ្នា​២០២៣​នេះ បាន​ចុះ​បង្ក្រាប​ទីតាំង​បើក​កន្លែង​លេង​ល្បែងស៊ីសង​ខុសច្បាប់​មួយកន្លែង ចាក់​ភ្នាល់​លុយ​ឡូតូ​តាម​ប្រពន្ធ័​អន​ឡាញ បទល្មើស​ប្រភេទ ឡូតូ​ទូរទស្សន៍​អន​ឡាញ នេះ​បាន​ប្រព្រឹតនៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវ​លេខ​៥១៤​ភូមិ​១ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

​ប្រតិបត្តិការ​ចុះ​បង្គ្រាប​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ឈ្មោះ សែម ផល្លា (​ហៅ​សីលា​) អាយុ​២៧​ឆ្នាំ មុខរបរ បុគ្គលិក​ហ្គេម​ឡូតូ អន​ឡាញ មាន​ទីលំនៅ​បន្ទប់​ជួល​លេខ​២ ផ្លូវ​បេតុង សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌ ចំការមន រាជធានី​ភ្នំពេញ​។​

​វត្ថុតាង​រឹបអូស​រួមមាន​៖ ម៉ូនីទ័​រ ម៉ាក​DELL ពណ៌ ខ្មៅ ចំនួន​០២ គ្រឿង និង​ម៉ាក ១-O-DATA, CPU ពណ៌​ខ្មៅ ចំនួន​០១ គ្រឿង​, ឃី​បត ពណ៌​ខ្មៅ ចំនួន​០១, ម៉ៅ ចំនួន​០១, ដុំ វាយ​ហ្វាយ ចំនួន​០១, ប្រាក់​ចំនួន​៤៥០០០​រៀល​។​

​បច្ចុប្បន្ន ស្ត្រី​ដែល​បាន​ឃាត់ខ្លួន​ខាងលើ​នេះ ត្រូវបាន​សមត្ថកិច្ច​នាំ​ខ្លួន​យក​ទៅ​សួរនាំ នៅ​ផ្នែក​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ ដើម្បី​រងចាំ​បន្ត​និតិ​វិធី​៕​